ក្រុមស្ករគ្រាប់ Everton បានបើកកីឡាដ្ឋាន Goodison Park ទទួលស្វាគមន៏ក្រុមកាំភ្លើងធំ Arsenal ក្រោយយកឈ្នះក្នុងលទ្ធផល ២-១ នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៥។
ជាការពិតណាស់កាលពីយប់មិញនេះក្រុមទាំងពីរមានការសម្រុកគ្នាទៅវីញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមភ្ញៀវ Arsenal មិនអាចធ្វើអ្វីលើក្រុមម្ចាស់ផ្ទះបានឡើយ។ ក្រុមភ្ញៀវបានបើកការនាំមុខមុនពីសំណាក់ខ្សែបម្រើ Martin Odegaard រកបាននៅនាទីទី ៤៥+២ ចំណែកក្រុមភ្ញៀវបានតាមស្មើវីញរបស់កីឡាករ Richarlison នៅនាទីទី ៧៩ នឹង ១គ្រាប់ទៀតរបស់ Demarai Gray កីឡាករសញ្ចាតិអង់គ្លេស នៅនាទីទី ៩០+២។
គួរបញ្ចាក់ថាជ័យជម្នះមួយនេះបានធ្វើអោយ Everton មកឈរលេខរៀងទី ១២ក្នុងតារាងជាប៉ុណ្ណោះអាសន្ន។ ការបរាជ័យនេះមានន័យថាក្រុមកាំភ្លើងធំនៅតែស្ថិតក្នុងចំណាត់ថ្នាក់ទី ៧វិញហើយបាត់បង់ឱកាសដើម្បីឡើងពីលើក្រុម Tottenham ទៅចំណាត់ថ្នាក់ទី ៥ផងដែរ។
ដកស្រង់ចេញពី៖ BBCNews