De Bruyne អាចត្រឡប់មកលេងវិញហើយក្នុងជំនួបជាមួយ RB Leipzig

Pinterest LinkedIn Tumblr +

ខ្សែបម្រើ Kevin de Bruyne នឹងចាប់ផ្តើមប្រកួតទល់នឹង RB Leipzig ខណៈដែល Manchester City បញ្ចប់យុទ្ធនាការ Champions League វគ្គចែកពូលរបស់ពួកគេក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃអង្គារនេះ។

យើងបានដឹងហើយថាកីឡាករសញ្ជាតិបែលហ្ស៊ិក De Bruyne បានត្រលប់មកវិញក្នុងនាមជាកីឡាករបម្រុងក្នុងជ័យជម្នះ ៣-១ នៃក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Watford បន្ទាប់ពីខកខានការប្រកួតចំនួន ៤ លើកដោយសារតែមានបញ្ហាមេរោគកូវីត ១៩។

ជាមួយគ្នានេះដែរលោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម City បាន​និយាយ​ថា៖ “មួយជំហានម្តងទៀតរបស់ Bruyne គាត់នឹងចាប់ផ្តើមចូលលេងនៅទីលានសារជាថ្មីហើយនៅថ្ងៃស្អែកនេះ” ។ ចំណែកកីឡាករ​វ័យក្មេង Cole Palmer, James McAtee, Romeo Lavia, Joshua Wilson-Esbrand និង Conrad Egan-Riley ទាំងអស់នឹងធ្វើដំណើរទៅផងដែរ។ លោក Guardiola បាននិយាយថា “វាជាបទពិសោធន៍ដ៏អស្ចារ្យមួយនៅក្នុងទ្វីបអឺរ៉ុប ប្រហែលជាថ្ងៃស្អែក អ្នកខ្លះអាចលេងបានប៉ុន្មាននាទីខ្លះដែរ យើងមានការប្តូរកីឡាករចំនួនប្រាំនាក់នេះចូល ហើយប្រហែលជាយើងអាចប្រើប្រាស់ពួកគេបាន” ។

គួរបញ្ចាក់ថាក្រុមមេឃខៀវ Manchester City ដែលជាក្រុមនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ត្រូវបានធានាថានឹងឈានទៅមុខក្នុងនាមជាក្រុមឈ្នះក្នុងពូល A បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ ២-១ លើក្រុម Paris St-Germain កាលពីខែវិច្ឆិកា។ RB Leipzig មិនអាចតាមទាន់ក្រុមលេខ ២ PSG បានទេ ប៉ុន្តែក្រុម Bundesliga និង Club Bruges កំពុងដេញតាមក្រុមលេខ ៣ ដែលនឹងធានាបាននូវការប្រកួតបាល់ទាត់ Europa League ក្នុងការប្រកួតចុងក្រោយ។

គួរបញ្ចាក់ថា៖ BBCNews 

Share.

About Author

Leave A Reply