ក្រុមអ្នកមាន Paris St-Germain បានស្វែករកជ័យជម្នះរបស់ខ្លួនទៀតហើយក្រោយយកឈ្នះក្រុម Club Brugge ក្នុងលទ្ធផល ៤-១ នៃការប្រកួតក្របខ័ណ្ឌ Champions League។
ជាការពិតណាស់កាលពីយប់មិញនេះក្រុមម្ចាស់ផ្ទះមានការសម្រុកជាខ្លាំងទៅលើក្រុមភ្ញៀវសឹងតែមិនអាចតដៃបានទៅហើយ ខណះត្រឹមតែ ២នាទីតែប៉ុណ្នោះដោយពីការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Kylian Mbappe នឹងមាន ១គ្រាប់ទៀតនៅនាទីទី ៧។ ចំណែកកីឡាករដែលឈ្នះ ballon d’or ច្រើនជាងគេដល់ទៅ ៧ Lionel Messi បានស៊ុត ២គ្រាប់ផងដែរនៅពោលគឺនៅ (នាទីទី ៣៨ និងស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៧៤)។ ក្រុមភ្ញៀវ Brugge ក៏មាន ១គ្រាប់ផងដែររបស់ Mats Rits នៅនាទីទី ៦៨។
គួរបញ្ចាក់ថាម្ចាស់ផ្ទះ Paris ត្រូវបានធានារួចហើយក្នុងការឡើងទៅវគ្គចែកពូលក្នុងចំណាត់ថ្នាក់លេខ ២ តាមពីក្រោយ Manchester City ខណៈដែលការចាញ់ធ្វើឱ្យ Bruges បញ្ចប់នៅបាតតារាងក្នុងពូល A។
ដកស្រង់ចេញពី៖ BBCNews