អាចនឹងផ្លូវការហើយ! ខ្សែការពារម្នាក់របស់ Chelsea អាចនឹងចាកចេញទៅ Real Madrid

Pinterest LinkedIn Tumblr +

ខ្សែការពារ Antonio Rudiger របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ឈិតនឹងខិតទៅជិតចូលរួមជាមួយក្រុមយក្ស Real Madrid លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយនេះហើយ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះនៅសល់តិចជាង ៧ខែតែប៉ុណ្នោះក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅទឹកដី Stamford Bridge ហើយការពិភាក្សាដើម្បីបន្តកិច្ចព្រមព្រៀងរបស់គាត់ជាមួយនឹងក្លឹបជើងឯក Champions League បានរងការបរាជ័យ។

ជាមួយគ្នានេះដែរបើបើយោងតាមសារពណ៏មាន ​​Independent បងប្រុសរបស់គាត់និងភ្នាក់ងាររបស់ Rudiger លោក Sahr Senesie បានពិភាក្សាជាមួយអ្នកតំណាងរបស់ក្រុមជើងឯក Champions League ៣រដូវកាលជាប់ៗគ្នា Real Madrid ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយកិច្ចព្រមព្រៀងក្រៅផ្លូវការសម្រាប់កីឡាករអាល្លឺម៉ង់ក្នុងការផ្ទេរទៅ La Liga នៅរដូវក្តៅក្រោយត្រូវបានក្លាយជាការពិត។ របាយការណ៍នេះបន្ថែមថាក្រុម Man United និង Spur របស់ Premier League ក៏បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Rudiger ផងដែរ ប៉ុន្តែខ្សែការពារកណ្តាលចង់ផ្លាស់ទៅ Santiago Bernabeu ជាង។

បច្ចុប្បន្ននេះ Rudiger ដែលត្រូវបានគេជឿថាកំពុងស្នើសុំប្រាក់ខែប្រចាំឆ្នាំចំនួន ១២លានអឺរ៉ូ (១០.២ លានផោន) ដើម្បីបន្តនៅ Chelsea ដោយបង្ហាញខ្លួន ២០ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់ និង assists ២។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply