អាម៉េចចេះ!​ ក្រុម Manchester City បែរជាចាញ់ក្រុម RB Leipzig ទៅវិញ​

Pinterest LinkedIn Tumblr +

ក្រុម RB Leipzig បានបើកកីឡាដ្ឋាន Red Bull Arena Leipzig របស់ខ្លួនទទួលស្វាគមន៏ក្រុមភ្ញៀវមកពីអង់គ្លេស Manchester City ក្រោយយកឈ្នះក្នុងលទ្ធផល ២-១​​ នែការប្រកួតក្របខណ្ឌ Champions League។

កាលពីយប់មិញនេះក្នុងការប្រកួតគ្មានអ្នកគាំទ្រនោះទេ ដោយសារតែការរឹតត្បិតនៃ Covid-19។ ក្រុមមម្ចាស់ផ្ទះបានបើកការនាំមុខមុន​ពីសំណាក់ខ្សែបម្រើ Dominik Szoboszlai​ ពោលគឺនាទីទី ២៤ នឹង១គ្រាប់ទៀតពីខ្សែប្រយុទ្សញ្ចាតិព័រទុយហ្គាល់ Andre Silva រកបាននៅនាទីទី ៧១។ ក្រុមភ្ញៀវមេឃខៀវ  Man City ក៏តាមស្មើវិញ Riyard Mahrez ពោលគឺនៅនាទីទី ៧៦។ ជាមួយគ្នានេះដែរក្រុមម្ចាស់ជើងឯក Premier League នៅសល់ត្រឹមតែ ១០នាក់តែប៉ុណ្នោះក្រោយពីបង្កកំហុសរបស់ Kyle Walker ត្រូវបានពិន័យកាតក្រហមត្រូវអាជ្ញាកណ្តាលបណ្តេញចេញ។

គូរបញ្ចាក់ថា Man City ដែលនឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ បញ្ចប់យុទ្ធនាការក្នុងពូលរបស់ពួកគេដោយមាន១២ពិន្ទុពីការប្រកួតចំនួន ៦ដងហើយមិនមាន Clean Sheet នោះឡើយ។ ចំណែកឯក្រុម Paris មាន ១១ពិន្ទុឈរលេខរៀងទី ២ ក្នុងពូល A។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply