ក្រុមម្ចាស់ផ្ទះ Bayern Munich បានស្វែករកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយផ្តួលក្រុមអ្នកមានបុណ្យ Barcelona យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League។
ជាការពិតណាស់ប៉ុន្មានរដូវកាលនេះក្រុម Barca មិនអាចស្វែករកជ័យជម្នះរបស់ខ្លួនបានឡើយ បន្ទាប់ពីធ្លាប់ចាញ់ Bayern ក្នុងលទ្ធផល ៨-២ កាលពីរដូវកាលមុននេះជាក្តីអាម៉ាស់សម្រាប់ក្រុម។ ក្រុមម្ចាស់ផ្ទះ Bayern បានរកគ្រាប់បាល់ពីសំណាក់កីឡាករ ៣ខុសៗគ្នារួមមានខ្សែបម្រើចាស់វស្សា Thomas Muller ពោលគឺនៅនាទីទី ៣៤, Leroy Sane ខ្សែប្រយុទ្ធរបស់ក្រុម Manchester City ស៊ុតពីចម្ងាយយ៉ាងស្អាតនៅនាទីទី ៤៣ នឹង ១គ្រាប់ទៀតរបស់ Jamal Musiala នៅនាទីទី ៦២។
គួរបញ្ចាក់ថាក្រោយចាកញ់បែបនេះបានធ្វើអោយក្រុមយក្សកាតាឡាន់ធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំនៅក្នុងឆ្នាំ ២០០៣-០៤។
គួរបញ្ចាក់ថា Bayern ឈានទៅវគ្ ១៦ក្រុមបន្តក្នុងនាមជាក្រុមឈ្នះដោយមានកំណត់ត្រាដ៏អស្ចារ្របំផុត។ Benfica មាន ៨ ពិន្ទុឈរនៅលេខរៀងទី ២ ដោយ Barcelona ដែលបានត្រឹមតែមាន ៧ពិន្ទុតែប៉ុណ្នោះ។
ដកស្រង់ចេញពី៖ BBCNews