Man UTD ដាក់ថ្នាលយុវជនឈុត B សឹងតែទាំងអស់បានត្រឹមស្មើគ្នាជាមួយ Young Boys

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United​ បានបើកកីឡាដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៏ក្រុមភ្ញៀវ  Young Boys ក្រោយត្រឹមតែស្មើគ្នាក្នុងលទ្ធផល ១-១ តែប៉ុណ្នោះនៃការប្រកួតក្របខណ្ឌ Champions League។

ជាការពិតណាស់កាលពីយប់មិញនេះគ្រូបង្វឹករបស់ Man UTD លោក Ralf Rangnick បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីដោយប្រើប្រាស់ថ្នាលយុវជនឈុត B សឹតសឹងតែទាំងអស់ហើយ ខណះមិនមានដារាឆ្នើមនោះទេ តែពួកគេធ្វើបានល្អណាស់។ ក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលបានបើកការនាំមុខមុនដំបូងពីសំណាក់កីឡាករវ័យក្មេង Mason Greenwood ការស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅនាទីទី ៩ តែក្រុមភ្ញៀវស្វីស Young Boys ក៏តាមស្មើវីញរបស់ Fabian Rieder នៅនាទីទី ៤២។

គួរបញ្ចាក់ថាក្រុម Man United បានកក់កៅអី ​១៦ក្រុមរួចជាស្រេចហើយបន្ទាប់ពីប៉ះក្រុម Young boy ដោយមាន ១១ពិន្ទុឈរនៅកំពូលតារាងនៃពូល F ខណៈដែលក្រុម Atalanta​ នឹង Villarreal ត្រូវលើកថ្ងៃប្រកួតនៅថ្ងៃនេះ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply