ជាអ្នកណា? តារាឆ្នើមរបស់ Liverpool ត្រលប់​ទៅ​ហ្វឹកហាត់វិញហើយមុន​ពេល​ប៉ះ Aston Villa

Pinterest LinkedIn Tumblr +

ខ្សែ​ប្រយុទ្ធ Roberto Firmino របស់ក្រុមហង្សក្រហម Liverpool បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ ក្រោយ​សម្រាក​ជាង​មួយ​ខែ​ដោយសារមានបញ្ហា​របួស​សរសៃ​ពួរ។

ជាការពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះតែងតែបង្ហាញទម្រង់យ៉ាងល្អឥតខ្ចោះក្រុមការដឹកនាំរបស់លោក Jurgen Klopp ប៉ុន្តែប់ុន្មានប្រកួតក្រោយនេះមិនសូវជាឃើងរូបគេនោះឡើយដោយសារមានបញ្ហាបួសគឺធ្ងន់ធ្ងរកំឡុងពេល Liverpool យកឈ្នះ ២-០ ក្នុងការប្រកួតក្របខណ្ឌ Champions League លើ Atletico Madrid កាលពីដើមខែវិច្ឆិកា។

ទោះជាយ៉ាងណាក៏ដោយ Firmino បានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់វិញកាលពីថ្ងៃព្រហស្បតិ៍នេះហើយឥឡូវនេះអាចស្ថិតក្នុងការប្រជែងគ្នាដើម្បីបង្ហាញខ្លួនក្នុងអំឡុងពេលការប្រកួត Premier League នៅថ្ងៃសៅរ៍ជាមួយ Aston Villa ផងដែរ។ ខណះ Joe Gomez និង Naby Keita ដែលមិត្តរូមក្រុមរបស់គេក៏​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ដែរ ដោយ​ពេល​ថ្មីៗ​នេះ​ត្រូវ​អវត្តមាន​ដោយ​របួស​។

គួរបញ្ចាក់ថាបន្ទាប់ពីស្វាគមន៍វីរបុរសក្លឹប Steven Gerrard ត្រលប់មក Anfield ចុងសប្តាហ៍នេះ Liverpool នឹងជួបជាមួយ Newcastle United, Tottenham Hotspur និង Leicester City។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply