អីយ៉ាស់! ក្រុមរបស់លោក Brendan Rodgers បែរជាចាញ់ក្រុម Napoli ទៅវិញ

Pinterest LinkedIn Tumblr +

ក្រុម Napoli បានទទួលជ័យជម្នះរបស់ខ្លួនហើយក្រោយយកឈ្នះក្រុមមកពីអង់គ្លេសកញ្ច្រោងខៀវ Leicester City ក្នុងលទ្ធផល ៣-២ នៃការប្រកួតក្របខណ្ឌ Europa Conference League សប្តាហ៏ទី ៦។

ជាការពិតណាស់ក្រុមទាំងពីរមានការសម្រុកគ្នាទៅវិញទៅមកជាខ្លាំង តែគួរអោយសោកស្តាយក្រុមរបស់លោក Rodgers មិនអាចយកជ័យជម្នះបានឡើយ។ ក្រុមម្ចាស់ផ្ទះ Napoli បានបើកការនាំមុនមុនដំបូងរបស់កីឡាករ Adam ounas ពូលគឺនៅនាទីទី ៤ តែម្តង, ខ្សែបម្រើ Eljif Elmas រកបាននៅនាទីទី ២៤ នឹង ១គ្រាប់ទៀតស៊ុតបញ្ចូលនៅនាទីទី ៥៣។ ចំណែកក្រុមភ្ញៀវ Leicester ក៏មាន ២គ្រាប់ផងដែរពីសំណាក់កីឡាករ Jonny Evans នៅនាទីទី ២៧ នឹង kiernan Dewsbury-Hall រកបាននៅនាទីទី ៣៣។

ក្រោយចប់ការប្រកួតលោក Rodgers បានប្រាប់ BT Sport ថា “ខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ ខ្ញុំមិនដឹងថាការប្រកួតប្រជែងគឺជាអ្វីនោះទេ” ខ្ញុំបានផ្តោតលើ Europa League ហើយយ៉ាងហោចណាស់ក្រុមរបស់យើងត្រូវឈ្នះដែល។ ប៉ុន្តែខ្ញុំប្រាកដថាខ្ញុំនឹងរកឃើញឆាប់ៗនេះ។

គួរបញ្ចាក់ថាក្រោយជ័យជម្នះរបស់ក្រុម Napoli បានឡើងទៅឈរនៅលេខរៀងទី ២ដោយមាន ១០ពិន្ទុតាមពីក្រោយក្រុម Spartak MoScow ខណះឈរនៅកំពូលតារាងប់ុណ្នោះអាសន្ន។ ចំណែកឯក្រុម Leicester មានតែ ៨ពិន្ទុក្នុងពូល C។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply