ក្រុមការដឹកនាំរបស់លោក Rangnick បានដឹកនាំបិសាចក្រហមឈ្នះទៀតហើយ

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United បានយកជ័យជម្នះជាបន្តបន្ទាប់ក្រោយយកឈ្នះក្រុម Norwich City យ៉ាងពិបាកក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦។

កាលពីយប់មិញនេះក្រុមទាំងពីរមានការសម្រុកគ្នាទៅវីញទៅមកជាខ្លាំងតែគួរអោយសោកស្តាយក្រុមម្ចាស់ផ្ទះ Norwich City មិនអាចធ្វើអ្វីលើក្រុមភ្ញៀវបានឡើយ។ ក្រុមភ្ញៀវ Man UTD​ មានការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធឆ្នើមសញ្ចាតិព័រទុយហ្គាល់ Cristiano Ronaldo ពោលរកបាននៅនាទីទី ៧៥ ពីការបង្កកំហុសរបស់ Teemu Pukki របស់ក្រុមចាប Norwich។

ជាមួយគ្នានេះដែរមានការព្រួយបារម្ភចំពោះខ្សែការពារ Victor Lindelof របស់ក្រុម Man United នៅពេលដែលគាត់ត្រូវបានបង្ខំឱ្យចេញក្នុងអំឡុងពេលពាក់កណ្តាលទីពីរដោយឈឺទ្រូងរបស់គាត់ ទោះបីជា Rangnick បាននិយាយថាខ្សែការពារស៊ុយអែតបានធ្វើតេស្តហើយ “ហាក់ដូចជាមិនអីទេ” ។

គួរបញ្ចាក់ថាជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលលើស​ក្រុម Arsenal និង Tottenham ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៥ Norwich ស្ថិតនៅបាតតារាងដោយមាន ៣ពិន្ទុ។

ដកស្រង់ចេញពី៖ BBCNews 

 

 

Share.

About Author

Leave A Reply