គ្រូបង្វឹក Chelsea លោក Tuchel និយាយថាម៉េចខ្លះទៅលើខ្សែបម្រើ Jorginho?

Pinterest LinkedIn Tumblr +

អ្នកចាត់ការ Thomas Tuchel របស់ក្រុមម្ចាស់ជើងឯក Premier League បាននិយាយថា Jorginho បាន លះបង់ខ្លួនឯងសម្រាប់ Chelsea បន្ទាប់ពីខ្សែបម្រើរូបនេះបានស៊ុតបាល់ប៉េណាល់ទីចំនួនពីរគ្រាប់រួគួរឱ្យភ្ញាក់ផ្អើលមួយទល់នឹងក្រុម Leeds United កាលពីយប់មិញនេះ។

 ជាការពិតណាស់ការស៊ុតបាល់ប៉េណាល់ទីទីពីររបស់កីឡាករសញ្ចាតិអ៊ីតាលីនៅនាទីទី ៩៤នៅកីឡដ្ឋាន Stamford Bridge បានធានាឱ្យក្រុមរបស់លោក Tuchel ទទួលជ័យជម្នះយ៉ាងប្រថិតប្រថុយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួនតែ ២ពិន្ទុប៉ុណ្នោះ។ ជាមួយគ្នានេះដែរ Jorginho បានលេងទាំងរូបគាត់មានបញ្ហារបួសខ្នង។

ក្រោយនឹងចប់ការប្រកួតអតីតគ្រូបង្វឹករបស់ PSG បានសារភាពថា “ពេលវេលានឹងមកដល់នៅពេលដែលគាត់ខិរខំប្រឹងប្រែងប្រែងបែបនេះ” Jorginho បានលះបង់ខ្លួនឯងជាច្រើនសប្តាហ៍ហើយគាត់បានលេងទាំងគ្រាប់ការប្រកួតរួមមាន Champions League ជាមួយពួកយើង ជាមួយអ៊ីតាលីបន្ទាប់មកការប្រកួតជម្រុះ World Cup ទាំងអស់សម្រាប់អ៊ីតាលីផងដែរ។

បច្ចុប្បន្ននេះខ្សែបម្រើសញ្ចាតិអ៊ីតាលីត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA កាលពីរដូវកាល ២០២០-២១ ដែលគាត់បានឈ្នះជើងឯកអឺរ៉ុបជាមួយអ៊ីតាលី UEFA Europa League, Champions League និង UEFA Super Cup ជាមួយក្លឹបតោខៀវ Chelsea ។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply