David de Gea បាននិយាយអំពីការភ័យខ្លាចរបស់គាត់បន្ទាប់ពីមិត្តរួមក្រុម Manchester United ខ្សែការពារ Victor Lindelof បានចាកចេញពីទីលានដោយពិបាកដកដង្ហើមអំឡុងពេលប្រកួតក្រោយឈ្នះ Norwich ១-០ កាលពីថ្ងៃសៅរ៍ក្នុងសប្តាហ៏នេះ។
ជាការពិតណាស់អ្នកចាំទីសញ្ចាតិអេស្បាញបាននិយាយថា”ឧប្បត្តិហេតុនេះបាននាំមកនូវការចងចាំឡើងវិញនៃខ្សែបម្រើកណ្តាលរបស់ដាណឺម៉ាក Christian Eriksen បន្ទាប់ពីមានបញ្ហាបេះដូងនៅលើទីលានក្នុងអំឡុង Euro ២០២០ និងខ្សែប្រយុទ្ធ Barcelona កិឡាករ Sergio Aguero នៅក្នុងខែតុលា។
De Gea បានថ្លែងទៅកាន់ Sky Sports ថា “កីឡាករសញ្ចាតិស៊ុយអែតគាត់រៀងពិបាកដកដង្ហើម និងមានអារម្មណ៍ប្លែក”។ គាត់បញ្ហាអ្វីនោះទេមើលទៅ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែ Lindelof គាត់មានអារម្មណ៍ថាគាត់ចុកដើមទ្រូងពិបាកក្នុងការដកដង្ហើម។ យើងបានឃើញ Eriksen, Aguero រួចហើយ ដូច្នេះហើយខ្ញុំសង្ឃឹមថាគាត់មិនអីទេ”។
អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បាននិយាយថាកីឡាករវ័យ ២៧ឆ្នាំរូបនេះបានធ្វើតេស្តហើយ «ហាក់ដូចជាមិនអីទេ»។
គូរបញ្ចាក់ថាខ្សែការពារកណ្តាល Lindelof នឹងត្រូវជំនួសដោយ Eric Bailly នៅសល់ប្រហែលជា ១៦នាទីបន្ទាប់ពីគាត់បានទទួលការព្យាបាលនៅលើទីលានសម្រាប់អ្វីដែលហាក់ដូចជាមានបញ្ហាជាមួយនឹងដើមទ្រូងរបស់គាត់។
ដកស្រង់ចេញពី៖ BBCNews