ក្រុមអធិរាជសរ Real Madrid បានបើកកីឡាដ្ឋាន Bernabeu ទទួលស្វាគមន៏ក្រុម Atletico Madrid ក្រោយយកជ័យជម្នះក្នុងលទ្ធផល ២-០ នៃការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី ១៧។
ជាការពិតណាស់កាលពីយប់មិញនេះក្រុមភ្ញៀវសឹងតែមិនអាចតដៃទៅលើក្រុមម្ចាស់បានផង ដោយក្រុម Real Madrid បានបើកការនាំមុខមុនខ្សែប្រយុទ្ធសញ្ចាតិបារាំង Karim Benzema នៅនាទីទី ១៦ នឹង ១គ្រាប់ទៀតពីកីឡាករវ័យក្មេង Marco Asensio ពោលគឹនៅនាទីទី ៥៧។
កូនក្រុមរបស់លោក Carlo Ancelotti នៃក្រុមម្ចាស់ជើងឯក Champions League ៣សម័យកាលបានចាញ់តែពីរដងប៉ុណ្ណោះក្នុង ២៣ប្រកួត ក្រោយលោកចូលមក Zinedine Zidane ចាប់តាំងពីថ្ងៃទី ៣ ខែតុលា ២០២១ មកម្លេះ។
គួរបញ្ចាល់ថាក្រុមការពារជើងឯក Atletico ដែលមាន ១៣ពិន្ទុតាមពីក្រោយក្រុម Real Madrid មានដល់ទៅ ៤២ពិន្ទុឯណោះឈរនៅកំពូលតារាងប៉ុណ្តោះអាសន្ន។ ចំណែក Barcelona ធ្លាក់ក្នុងចំណាត់ថ្នាក់លេខ ៨មាន១៨ពិន្ទុតាមពីក្រោយក្រុម Real ក្រោយពីស្មើបន្ទាប់ពីស្មើក្រុម Osasuna ២-២។
ដកស្រង់ចេញពី៖ BBCNews