អាម៉េចចឹង! ក្រុមកីឡាករ Manchester United មានការឆ្លងមេរោគកូវីដ​១៩

Pinterest LinkedIn Tumblr +

ក្រុមបិសាចក្រហម Manchester United បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ហើយអំពី​​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ បន្ទាប់ពីមានក្លឹបជាច្រើនបានឆ្លងនៅមេរោគមួយនេះ។

ជាការពិតណាស់ក្រោយយកជ័យជម្នះទៅលើក្រុម Norwich City​ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៏សប្តាហ៏មុនក្រុមកីឡាករនឹងបុគ្គលិតត្រូវធ្វើតេស្តមេរោគ ឬក៏យកសំណាក់ពីព្រោះមេរោគកូវីដ​១៩ បានបង្កអោយមានបញ្ហាក្នុងវិស័យបាល់ទាត់នាពេលថ្មីៗនេះ ហើយជាហេតុដែលធ្វើអោយក្លឹប Tottenham Hotspur បានទទួលរងកាលឆ្លង ដោយការប្រកួតថ្មីៗរបស់ពួកគេត្រូវពន្យារពេលដោយសារតែចំនួនមនុស្សច្រើនដែលបានឆ្លងជំងឺនេះ។

ខណះដែលក្លឹប Man UTD ឥឡូវនេះកំពុងដោះស្រាយបញ្ហាទាំងអស់នេះ ហើយពួកគេបានបញ្ជាក់ថាកីឡាករនិងបុគ្គលិកមួយចំនួនតូចបានធ្វើតេស្តវិជ្ជមានពីវីរុសនេះទៅហើយ។

គួរបញ្ចាក់ថាក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាលនឹងត្រូវប្រកួតជាមួយក្រុម Brentford នៅថ្ងៃអង្គារ ហើយនៅពេលនេះ ការប្រកួតនៅតែត្រូវបន្តទៅមុខទៀត។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply