អីយ៉ាស់! ប្រធានក្លឹប Barcelona ជួបជាមួយភ្នាក់ងាររបស់តារាឆ្នើមក្រុម Dortmund ហើយ

Pinterest LinkedIn Tumblr +

ប្រធានក្លឹប Barcelona លោក Joan Laporta បានចូលទៅជួបជាមួយភ្នាក់ងារលោក Mino Raiola របស់ខ្សែប្រយុទ្ធ Erling Braut Haaland របស់ Borussia Dortmund នៅឯប្រទេសអ៊ីតាលី។

ជាការពិតណាស់ក្រុមយក្សកាតាឡាននៅតែត្រូវប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធំៗ ជាមួយគ្នានេះដែរក្រុមអ្នកមានបុណ្យ Barcelona មិនអាចឡើងទៅក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បាននោះទេ។

យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​បន្ត​ទាក់​ទង​ជា​មួយ​នឹង​កីឡាករ​ល្បី​ៗ​ជា​ច្រើន រួម​ទាំង​ខ្សែ​ប្រយុទ្ធវ័យ ២១ឆ្នាំ Haaland  របស់ Borussia Dortmund ផង​ដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano ប្រធានក្លឹបលោក  Laporta នៅតែឆ្លៀតពេលដើម្បីពិភាក្សាជាមួយអ្នកតំណាងរបស់គាត់ Raiola នៅថ្ងៃចន្ទ។

បច្ចុប្បន្ននេះកីឡាករសញ្ចាតិន័រវេសចូលរួមជាមួយក្រុម Dortmund តាំងពីរដូវកាល ២០១៩-២០ បានស៊ុតបញ្ចូលទីចំនួន ៧៣លើក និងស៊ុតបញ្ចូលទី ៧៤គ្រាប់ផងដែរ។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply