អីយ៉ាស់! Ramos ចេញមកបោះសម្តីហើយបន្ទាប់ពី PSG ត្រូវប៉ះអតីតក្រុម Real Madrid របស់ខ្លួន

Pinterest LinkedIn Tumblr +

លទ្ធផលក្នុងវគ្គជម្រុះ ១៦ក្រុមចេញជាផ្លូវការហើយបន្ទាប់ពីមានការបោះឆ្នោតពីរលើកកាលពីយប់មិញនេះ អ្វីដែលសំខាន់នោះក្រុមអ្នកមាន Paris Saint-Germain ត្រូវជួបជាមួយក្រុមអធិរាជសរ Real Madrid នេះជាអ្វីដែលអ្នកគាំទ្រចង់បាន។

ជាការពិតណាស់វគ្គជម្រុះ ១៦ក្រុមនៃវគ្គក្នុងក្របខណ្ឌ Champions League​ ត្រូវបានបោះឆ្នោតពីរលើកបន្ទាប់មានការមិនសុគ្រិតក្នុងការចាប់ក្រុមនេះ។ ខណះដែលដំបូងក្រុម Paris ត្រូវប៉ះក្រុម Manchester United នឹងក្រុម Real Madrid ត្រូវប៉ះក្រុម Benfica។

ជាមួយគ្នានេះដែរអតីត Sergio Ramos ខ្សែការពាររបស់ Real Madrid បានបោះសម្តីថា “អ្នកទាំងអស់គ្នាធ្លាប់ដឹងពីសេចក្តីស្រលាញ់ខ្ញុំមានចំពោះ Real Madrid ហើយ តែឥឡូវនេះវាជាវេនរបស់ខ្ញុំដើម្បីការពារ PSG ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ ខ្ញុំមិនចង់មានការប្រឈមមុខគ្នាជាមួយ Real Madrid នោះទេប៉ុន្តែការត្រលប់ទៅ Santiago Bernabeu គឺជាហេតុផលដែលល្អ។ ខ្ញុំនឹងស្លាប់សម្រាប់ PSG”។

គួរបញ្ចាក់ថាកីឡាករសញ្ចាតិអេស្បាញ់លេងបានតែមួយប្រកួតប៉ុណ្ណោះនៅឆ្នាំនេះសម្រាប់ PSG ចំពេលមានរបួសសាច់ដុំយូរ។  ចាប់តាំងពីពេលនោះមកគាត់ត្រូវបានអវត្តមានម្តងទៀត។ ខ្សែការពារវ័យ ៣៥ឆ្នាំរូបនេះគឺជានិមិត្តរូបមួយសម្រាប់ក្រុម Real Madrid ប៉ុន្តែកិច្ចសន្យារបស់គាត់បានផុតកំណត់កាលពីខែមិថុនាកន្លងទៅ ហើយការបន្តជាមួយក្លឹបមិនអាចត្រូវបានគេយល់ព្រមនោះទេ។

ដកស្រង់ចេញពី៖ Goal

Share.

About Author

Leave A Reply