អស្ចារ្យណាស់! ទីបំផុត ​Lewandowski បានតាមស្មើកំណត់ត្រា Bundesliga របស់ Gerd Muller

Pinterest LinkedIn Tumblr +

ក្រុមភ្ញៀវ Bayern Munich បានស្វិតស្វែងរកជ័យជម្នះរបស់ខ្លួនជាបន្តបន្ទាប់ក្រោយយកឈ្នះក្រុម VfB Stuttgart ក្នុងលទ្ធផល ៥-០ នៃការប្រកួតក្របខណ្ឌ Bundesliga កាលពីយប់មិញនេះ។

យើងបានដឹងហើយថាក្រុម Bayern នៅតែជាក្រុមខ្លាំងដដែលដោយនៅតែប្រើប្រាស់ទម្រង់លេងយ៉ាងល្អឥតខ្ចោះគួរអោយកត់សម្គាល់។ ក្រុមភ្ញៀវបានបើកការនាំមុនមុនដោយខ្សែបម្រើ Serge Gnabry រកបានដល់ទៅតែ ៣គ្រាប់ឯណោះពោលគឺ (នៅនាទីទី ៤០, ៥៣ និង ៧៤) ចំណែកតារាឆ្មើមរបស់ប៉ូឡូញ Robert Lewandowski រកបានពីរគ្រាប់ម្នាក់ឯងផងដែរពីការ Assists របស់ Gnabry នៅនាទីទី ៦៩ និង ៧២។ ជាមូយគ្នានេះដែរគ្រាប់បាល់របស់ Lewandowski បានតាមស្មើកំណត់ត្រា Bundesliga របស់ Gerd Muller សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងរដូវកាលនេះជាគ្រាប់ទី ៤២របស់គាត់ក្នុងឆ្នាំ២០២១។

គួរបញ្ចាក់ថាជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Julian Nagelsmann ដាច់ប្រាំបួនពិន្ទុលើក្រុមចំណាត់ថ្នាក់លេខ ២ Borussia Dortmund ដែលអាចកាត់បន្ថយគម្លាតនៅលើកំពូលតារាង។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply