អីយ៉ាស់! ក្រុម Manchester City លត់ក្រុមភ្ញៀវ Leeds United យ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមមេឃខៀវ Manchester City បានបើកកីឡាដ្ឋាន Etihad Stadium ទទួលស្វាគមន៏ក្រុមភ្ញៀវ Leeds United ក្រោយលត់មិនអាចតដៃបានក្នុងលទ្ធផល ៧-០ នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៧។

 ជាការពិតណាស់កាលពីយប់មីញនេះក្រុមម្ចាស់ជើងឯក Premier League ពិតជាបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះក្រុមការដីកនាំរបស់លោក Pep Guardiola។ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់ពីសំណាក់កីឡាករខុសគ្នារូមមានខ្សែប្រយុទ្ធវ័យក្មេង Phil Foden នៅនាទីទី ៨, កីឡាករចំណូលថ្មីក្នងតម្លៃ ១០០លាន Jack Grealish នៅនាទីទី​១៣ ចំណែកឯកីឡាករសញ្ចាតិប៊ែលហ្សីក Kevin de Bruyne រកបានពីរគ្រាប់ម្នាក់ឯងពោលគឺនៅនាទីទី ៣២ និង៦២។ គ្រាប់បន្ថែមទៀតពី Riyad Mahrez, John Stones នឹង Nathan Ake។

គួរបញ្ចាក់ថាជ័យជម្នះមួយនេះបានធ្វើអោយក្រុម Man City ឡើងទៅឈរនៅកំពូលតារាងប៉ុណ្នោះអាសន្នដោយមានដល់ទៅ ៤១ពីន្ទុ។ ខណះក្រុមហង្សក្រហម Liverpool មាន ៣៧ពិន្ទុ។

ដកស្រង់ចេញពី៖ BBCNews 

Share.

About Author

Leave A Reply