អីយ៉ាស់! ក្លឹប Barcelona កំពុងសម្លឹងមើលកីឡាករម្នាក់របស់ Arsenal ដើម្បីមកជំនួស Aguero

Pinterest LinkedIn Tumblr +

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាបានដាក់គោលដៅសម្រាប់កីឡាករ Pierre-Emerick Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal ជាអ្នកជំនួសតំណែង Sergio Aguero ក្រោយរូបគេចូលនិវត្តន៍ពីបាល់ទាត់។

ជាការពិតណាស់កីឡាករវ័យ ៣៣ឆ្នាំ Aguero នឹងធ្វើសន្និសីទកាសែតនៅថ្ងៃពុធអាចនឹងយប់នេះហើយ រូបគាត់ត្រូវបានគេជឿថានឹងប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ដោយសារតែជំងឺបេះដូងហើយ។

ខណះនៅពេលនេះក្លឹបកំពុងសម្លឹងមើលអ្នកជំនួសដំណែងរបស់ Aguero ក្នុងតំបន់ប្រយុទ្ធដែលម្នាក់នោះជា Aubameyang នេះបើយោងតាមសារពណ៏មាន ​​Independent ក្លឹបយក្សកាតាឡានកំពុងថ្លឹងថ្លែងការស៊ើបអង្កេតដ៏មានសក្តានុពលមួយសម្រាប់ខ្សែប្រយុទ្ធសញ្ចាតិហ្គាបុងក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ របាយការណ៍បន្ថែមថា Barca នឹងពិចារណាលើកិច្ចព្រមព្រៀងដោះដូរដែលពាក់ព័ន្ធនឹងខ្សែបម្រើស្លាប Ousmane Dembele ផងដែរកីឡាករវ័យ 24ឆ្នាំនេះកិច្ចសន្យារបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២។

អឡូវនេះកីឡាករវ័យ ៣២ឆ្នាំត្រូវបានដកចេញពីតំណែងប្រធានក្រុម Arsenal កាលពីថ្ងៃអង្គារ ដោយសារការបំពានវិន័យ ហើយអនាគតរយៈពេលវែងរបស់គាត់នៅកីឡដ្ឋាន Emirates ឥឡូវនេះមិនប្រាកដប្រជាទេ។ ដោយបានបង្ហាញខ្លួនចំនួន ១៦៣ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Arsenal ចាប់តាំងពីចូលរួមជាមួយក្លឹបក្នុងខែមករា ឆ្នាំ ២០១៨ ដោយស៊ុតបញ្ចូលទីបាន ៩២ គ្រាប់។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply