អីយ៉ាស់!​ ខ្សែ​ប្រយុទ្ធម្នាក់របស់ Inter Milan នឹង​ត្រលប់​ទៅ Barcelona ក្នុង​ខែ​មករា​វិញ

Pinterest LinkedIn Tumblr +

ក្រុមអ្នកមានបុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុងមានចាប់​អារម្មណ៍​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ Alexis Sanchez របស់ Inter Milan នៅ​ខែ​មករាខាងមុននេះ បន្ទាប់ពីរូបគេមិនសូវជាជាប់ជម្រើស ១១នាក់។

ជាការពិតណាស់កីឡាករវ័យ ៣២ឆ្នាំរូបនេះត្រឹមតែលេងបានត្រឹមតែ ៣៨០នាទីប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Serie A និង Champions League ក្នុងរដូវកាលនេះ។ ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបានគេចោទប្រកាន់ថាបានរៀបចំដើម្បីចែកផ្លូវជាមួយកីឡាករអន្តរជាតិឈីលីដែលឪការសម្រាប់ក្រុម​យក្សកាតាឡាន់ក្នុងការនាំរូបគេមកកាន់ Camp Nou សារជាថ្មី។

យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថាក្លឹប Barca ចាប់អារម្មណ៍ក្នុងការនាំយក Sanchez ក្នុងខែមករានេះ​ ឫក៏ដោះដូរជាមួយ Luuk de Jong ។

គួរបញ្ចាក់ថាកីឡាករវ័យ ៣២ឆ្នាំដែលជាអតីតកីឡាកររបស់ Manchester United បានស៊ុតបញ្ចូលទីអោយក្រុម Inter ១៣គ្រាប់ និងបង្ហាញខ្លួនចំនួន ៨៤លើក។

ដកស្រង់ចេញពី៖ Sportmole 

Share.

About Author

Leave A Reply