ករណីឆ្លងទៀតហើយ! ​​កីឡាករ ៣នាក់របស់ Real Madrid សុទ្ធតែឆ្លង COVID-១៩

Pinterest LinkedIn Tumblr +

ក្រុមអធិរាជសរ Real Madrid បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តលើសមាជិកទាំងអស់នៃក្រុមរបស់ពួកគេ ហើយបាននិយាយថាកីឡាករបាល់ទាត់ ៤នាក់បន្ថែមទៀតបានឆ្លងមេរោគ បន្ទាប់ពីលទ្ធផលវិជ្ជមានមុនរបស់ Luka Modric និង Marcelo។

 ជាការពិតណាស់ក្នុងប៉ុន្មានថ្ងៃនេះមានកីឡាករឆ្លងច្រើនណស់ ដែលនេះហេតុធ្វើអោយក្លឹបជាច្រើនបានធ្វើតេស្តលើកីឡាករនឹងបុគ្គលកទាំងអស់។ ក្លឹប Real Madrid បានបញ្ជាក់ពីការផ្ទុះឡើងនៃមេរោគឆ្លងនៅក្នុងក្រុម។ បន្ទាប់ពីរកឃើញករណីវិជ្ជមានរបស់ Marcelo និង Luka Modric។ ក្លឹបបានសម្រេចចិត្តធ្វើតេស្ដលើកីឡាករនិងគ្រូបង្វឹកទាំងអស់របស់ពួកគេកាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា៖ កីឡាករ​បួន​រូប​ដែល​លោក Ancelotti នឹង​ត្រូវ​អវត្តមាន​មាន ខ្សែបម្រើ Gareth Bale , អ្នកចាំទី Andriy Lunin , កីឡាករថ្នាលយុវជន Rodrygo និងកីឡាករសញ្ចាតិអេស្បាញ់ Asensio កីឡាករទាំង ៤នាក់នេះនឹងដាក់ឱ្យនៅដាច់ពីគេនៅផ្ទះ ហើយរង់ចាំរហូតដល់ពួកគេធ្វើតេស្តអវិជ្ជមាន មុនពេលត្រឡប់ទៅហ្វឹកហាត់វិញ។

លើសពីនេះជំនួយការគ្រូបង្វឹក Davide Ancelotti បានធ្វើតេស្តវិជ្ជមាន។ ការ​ធ្វើ​តេស្ដ​របស់​គ្រូ​បង្វឹក Carlo Ancelotti ត្រឡប់​មក​វិញ​អវិជ្ជមាន ដូច្នេះ​គាត់​នឹង​អាច​បន្ត​បង្វឹក​ក្រុម​បាន។

ដកស្រង់ចេញពី់់៖ BE Soccer 

Share.

About Author

Leave A Reply