ក្រុមហង្សក្រហម Liverpool នៅតែស្វិតស្វែងរកជ័យជម្នះរបស់ខ្លួនដដែលក្រោយយកឈ្នះក្រុមសារីកាព្រៃ Newcastle United ក្នុងលទ្ធផល ៣-១ នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី ១៧។
ជាការពិតណាស់ក្រុម Liverpool ក្នុងរដូវកាលនេះប្រើប្រាស់ទម្រង់លេងយ៉ាងឥតខ្ចោះក្រុមការដឹកនាំរបស់លោក Jürgen Klopp។ ក្រុមភ្ញៀវអ្នកមានជាន់ថ្មី Newcastle បានបើកការនាំមុខមុនពីសំណាក់កីឡាករ Jonjo Shelvey ស៊ុតបញ្ចូលទីលើអតីតក្លឹបរបស់គាត់ផងដែរនៅនាទីទី ៧ តែមិនបានផងក្រុមម្ចាស់ផ្ទះក៏តាមស្មើវិញរបស់ខ្សែបម្រើ Diogo Jota នៅនាទីទី ២១ ចំណែកកីឡាករសញ្ចាតិអេហ្សុីប Mohamed Salah ក៏មាន ១គ្រាប់ផងដែរនៅនាទីទី ២៥ ហើយជាគ្រាប់ទី ២២ក្នុងក្របខណ្ឌ Premier League នឹង ១គ្រាប់ទៀតពីចម្ងាយរបស់ Alexander-Arnold នៅនាទីទិ ៨៧។
កាលពីយប់មិញនេះ Virgil van Dijk និង Fabinho មិនមានអវត្តមាននោះទេ ដោយគេមានមន្ទិលសង្ស័យថាមានមេរោគកូវីត ១៩។
គួរបញ្ចាក់ថាជ័យជម្នះមួយនេះបានធ្វើអោយ Liverpool ឈ្នះជាលើកទី ២០០០ សម្រាប់ក្លឹបរបស់ខ្លួន ហើយឡើងទៅឈរលេខរៀងទី ២ តាមពីក្រោយក្រុមម្ចាស់ជើងឯក Premier League Manchester City។
ដកស្រង់ចេញពី៖ BBCNews