ខ្លាំងណាស់! កាំភ្លើងធំ Arsenal បាញ់ ៤គ្រាប់ទៅលត់ក្រុម Leeds យ៉ាងចាស់ដៃ

Pinterest LinkedIn Tumblr +

ក្រុមកាំភ្លើងធំ Arsenal បានយកជ័យជម្នះរបស់យ៉ាងត្រចេះត្រចង់ក្រោយលត់ក្រុម Leeds United ក្នុងលទ្ធផល ៤-១​ នៃការប្រកួតក្របខណ្ឌ Premier League​ សប្តាហ៏ទី១៨។

ជាការពិតណាស់ប់ុន្មានប្រកួតចុងក្រោយនេះក្រុម Arsenal ពិតជាបង្ហាញទម្រង់លេងល្អឥតខ្ចោះក្រុមការដឹកនាំរបស់លោក Mikel Arteta។ ក្រុមភ្ញៀវ Arsenal បានបើកការដឹកនាំមុខមុនដំបូងពីសំណាក់ខ្សែបម្រើ Gabriel Martinelli ស៊ុត ២គ្រាប់ម្នាក់ឯងពោលគឺនៅនាទីទី ១៦ និង ២៨ ចំណែឯកីឡាករសញ្ចាតិអង់គ្លេស Bukayo Saka នឹង Emile Smith Rowe មានម្នាក់ ១គ្រាប់ផងដែរ។ ក្រុមម្ចាស់ផ្ទះ Leeds មាន ១គ្រាប់ពីកីឡាករ Raphinha ស៊ុយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៧៥។

ជាមួយគ្នានេះដែរ​​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang អាចនឹងត្រូវបានចាកចេញពីក្រុមហើយ បន្ទាប់ពីមានការបំពានលើវិន័យរបស់ក្លឹប។

គួរបញ្ចាក់ថាជ័យជម្នះមួយនេះបានធ្វើអោយក្រុម Arsenal ឈរនៅលេខរៀងទី  ៤ ដោយមាន ៣២ពិន្ទុតាមពីក្រោយក្រុមតោកំណាច Chelsea។

ដកស្រង់ចេញពី៖ BBCNews 

 

Share.

About Author

Leave A Reply